នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី៧ នៃអគារតេជោសែន អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ចំនួន ៣
រូបគឺ Dr. Carsten Jansen, Sustainable Public Procurement Expert, Mr. Chheng NgovVeng, Construction Material Expert និង Mr. Heng Sovanchandara, Energy and Green Growth Specialist ក្រោមអធិបតីភាព
ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃ
ទទួលស្គាល់នៃកម្ពុជា និងមានការចូលរួមពីលោកអគ្គនាយករង
លោក/លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋាន។
កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ក្នុងការការពារបរិស្ថានពីកាកសំណល់ដែលកើតចេញពីការផលិត និងការប្រើប្រាស់គ្រឿងសំណង់ដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់។