សូមស្វាគមន៍
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC)


អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) មាននាយកដ្ឋានចំណុះចំនួន​៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដែលទទួលបន្ទុកជាអង្គភាពជាតិក្នុងការផ្តល់ការវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមទាំងអស់ក្នុងប្រទេសកម្ពុជា​ មានដូចជា៖ មន្ទីរពិសោធន៍ធ្វើវតេស្តនិងព្យាសកម្ម អនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ISO 15189 អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមស្តង់ដារផលិតផល ISO/IEC 17065 អង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមស្តង់ដារប្រព័ន្ធគ្រប់គ្រង ISO/IEC 17021 អង្គភាពបញ្ជាក់សុពលភាព និងផ្ទៀងផ្ទាត ISO14065, ISO/IEC 17029 និងអង្គភាពអធិការកិច្ច អនុលោមតាមស្ត់ដារអន្តរជាតិ ISO/IEC 17020 ។ល។

អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជាបំពេញការងារក្រោមការត្រួតពិនិត្យ ផ្តល់អនុសាសន៍  និងចង្អុលបង្ហាញពីក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជា (ក.ជ.វ.ទ.ស) ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា នៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់បានទទួល Signatory MRA ពីស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិផ្នែកមន្ទីរពិសោធន័ (ILAC) លើវិសាលភាពនៃការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត និងបានក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័ន ILAC នេះ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ 



រូបសញ្ញាក្រសួង និងនិមិត្តសញ្ញាDA
ដៃគូរសហការរបស់ DA
ពត៍មាន និងព្រឹត្តិការណ៍ថ្មីៗ
លោកប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងមន្រ្តី០១រូប បានចូលរួមជាមួយ APLAC Peer Evaluation Team ពីថ្ងៃទី២១ ដល់២៧​ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី
លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋាន និងលោក ហូតយ សុ...» មើលបន្ថែម
លោកប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងមន្រ្តី០១រូប បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃស្ថាប័ន APLAC/PAC ថ្ងៃទី០១ ដល់០៩​ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Kyoto ប្រទេសជប៉ុន
លោក ជ្រៀន សេងគង់ ប្រធាននាយកដ្ឋានវាយតម្លៃទទួលស...» មើលបន្ថែម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ "ការផ្តល់សុវតហថិភាពបន្ថែមទៀតដល់ពិភពលោក" នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋ...» មើលបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដារអន្តរជាតិ GMP/HACCP, ISO 22000, ISO/TS 22003, ISO/IEC 17021-1 និងប្រព័ន្ធនៃការងារអធិកាកិច្ច និងវិញ្ញាបនបត្រកម្ម​សម្រាប់ការធ្វើពាិណិជ្ជកម្មអន្តរជាតិ
នាយកដ្ឋានវាយតម្លៃទទួលស្គាល់ បានសហការជាមួយការ...» មើលបន្ថែម
ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមជាអធិបតិក្នុងពិធីប្រគល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ISO/IEC 17025: 2005 នៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ព...» មើលបន្ថែម
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00001507504
បណ្ដាញសង្គម
សញ្ញាសម្គាល់អ្នកស្នើសុំ